Featured

Ruellia tuberosa Health Benefits | 3 Minute Health Tips



Published
Here is another beneficial medicinal plant to share with you guys called Ruellia tuberosa. I hope you enjoy watching the video and please don’t forget to like, share, comment and subscribe to my channel so that you will not miss my next videos. Thank you so much!
-----------------
ស្មៅលាជផ្ទុះ
Ruellia tuberosa L.
ACANTHACEAE

លក្ខណៈរុក្ខជាតិ៖ តិណជាតិមានមើមវែងតូចៗច្រើន មានកំពស់ពី ៣០-៦០សម រស់បានយូរឆ្នាំ ។
ស្លឹក៖ ស្លឹកទោលដុះទល់ទងរាងស៊ុតទ្រវែង រៀវខាងទងរីកហើយទាលខាងចុង មានប្រវែងពី ៨-១០សម ទទឹងពី២-៤សម ។
ផ្កា៖ ផ្កាចេញតាមប្រគាបស្លឹក ឬចុងមែកមានផ្កា១គូៗពណ៌ស្វាយមាន៥ឆែក ។
ផ្លែ៖ ផ្លែជាបំពង់វែងស្រួចចុង ពេលទុំពណ៌ខ្មៅផ្ទុះបែកតាមបណ្តោយផ្លែមានគ្រាប់តូចៗពី១៦-២០គ្រាប់ ។
កន្លែងដាំដុះ៖ ដុះដោយខ្លួនឯងលើដីសើម វាលទំនេរ តាមចិញ្ចើមផ្លូវ ។ បន្តពូជដោយគ្រាប់ ។
ផ្នែកប្រើប្រាស់៖ មើម ឬស ស្លឹក និងគ្រាប់ ។
ការព្យាបាល៖ ស្លឹកព្យាបាលគ្រុនលួស គ្រុនក្តៅ បញ្ចេញញើស ជំងឺប្រភេទរលាក ក្រោយសំរាលកូន ក្អកមាន់ ។ គ្រាប់ដាក់ទឹកអោយរីក បិតលើជំងឺពិស និងបិតបូស ។ មើម ឬ ឬសបញ្ចុះទឹកនោម លើកកំលាំង ជំងឺគ្រុនលាប់ គ្រួសតំរង់នោម ព្យាបាលរោគក្រពះអាហារ ។
កំរិតប្រើ៖ មួយថ្ងៃ១០-២០ក្រាមមើមស្ងួតដាំផឹក ។
Category
Health
Be the first to comment