Featured

Ficus religiosa Health Benefits | 3 Minute Health Tips



Published
Hello and welcome to 3 minute health tips channel. Today I have a very beneficial medicinal plant to share with you called ficus religiosa. I hope you enjoy watching the video and please like, share, comment and subscribe to my channel so that you will not miss my next uploads.
----------------------
ពោធិ៍
Ficus religiosa L.
Syn: Ficus caudata Stokes
MORACEAE

លក្ខណៈរុក្ខជាតិ៖ ជាឈើធំបែកមែកសាខា ។
ស្លឹក៖ ស្លឹកទោលរាងបេះដូងចុងស្លឹកមានកន្ទុយស្រួចវែង ប្រវែង២-៣សម គែមរាងទឹករលក ។
ផ្កា៖ មូលតូចគ្មានទងចេញជាគូៗ តាមប្រគាបស្លឹក ផ្កាញី និងឈ្មោល នៅរួមគ្នា ។ ផ្កាឈ្មោលមានបីត្របក ផ្កាញីមានប្រាំត្របក ។
ផ្លែ៖ ផ្លែទុំមានពណ៌ស្វាយក្រម៉ៅ ។
កន្លែងដាំដុះ៖ ដុះដោយខ្លួនឯង ឬដាំតាមវត្តអារាមយកម្លប់ ។
ផ្នែកប្រើប្រាស់៖ សំបកដើម ផ្លែ គ្រាប់ ស្លឹក និងឬស ។
ការព្យាបាល៖ ស្លឹកនិងត្រួយ ព្យាបាលរោគសើរស្បែក និងជំងឺស្ត្រីក្រោយឆ្លងទន្លេ (ទាស់) ។ ស្លឹកចាស់ៗដាំទឹកផឹកព្យាបាលក្អួត ឯស្លឹកខ្ចីៗ (ត្រួយ) ប្រើជាថ្នាំបន្ទន់លាមក ឬបុកបិតលើកែងជើងដែលប្រេះ ។ ផ្លែជួយរំលាយអាហារ និងបន្ទន់លាមក បន្សាបពុល បង្កើនសមត្ថភាពផ្លូវភេទ បំបាត់ភាពក្រហល់ក្រហាយ ស្រេកទឹក ទឹកប្រមាត់ចេញច្រើនហួស បណ្តាលអោយក្អួតចង្អោរ ហើមពោះ ឈឺក្បាល ទល់លាមក ទប់ក្អួត ជំងឺបេះដូងមកពីឈាមរត់មិនស្រួល ។ ផ្លែពោធិ៍បុកលាយទឹកអាចព្យាបាលហឺត ជួយអោយស្ត្រីងាយមានកូន ។ សំបកដើមប៉ូវផ្លូវភេទបុរស ដាំយកទឹកបៀមឈឺធ្មេញ ជើងធ្មេញមានខ្ទុះ ពង្រឹងអញ្ចាញធ្មេញ បំពោកកន្លែងឈឺហើម ប្រមេះទឹកបាយ រាគមួល ឬសដូងបាត រលាកភ្លើង កមរមាស់ ហើមកូនកណ្តុរនៅក ។ ក្រម៉សំបកដើមព្យាបាលបូសអន្ទង់កើតនៅគូទ ។ សំបកខ្ចីព្យាបាលឆ្អឹងបាក់ ។ ឬសព្យាបាលប្រគ្រីវ ។ សំបកឬស ព្យាបាលរលាកក្រពះ ដំបៅ ឈឺចង្កេះ ធ្លាក់ស បង្កើនសមត្ថភាពផ្លូវភេទ ។ គ្រាប់បន្ទន់លាមក ព្យាបាលរោគតាមផ្លូវនោម ។
កំរិតប្រើ៖ ស្ងួតប្រើពី១០-២០ក្រាមក្នុង១ថ្ងៃ ។
Category
Health
Be the first to comment