Featured

Corchorus capsularis L Health Benefits | 3 Minute Health Tips



Published
Here is another beneficial medicinal plant to share with you called Corchorus capsularis L. It is very helpful for our health because it is able to cure some diseases such as abdominal cramps, diarrhea, intestinal cramps, constipation, menstrual irregularities, heart failure, arthritis, gonorrhea, snake bites and boils. I hope you like the video and please don’t forget to subscribe to my channel so that you will be notified every time I upload a new video. Thank you so much!
-------------------
ក្រចៅ
Corchorus capsularis L.
TILIACEAE
លក្ខណៈរុក្ខជាតិ៖ ជាប្រភេទស្មៅ មានកំពស់ពី ១-៣ម មានពណ៌ក្រហម ឬ ស ។
ស្លឹក៖ ត្រួយខ្ចីអត់រោម ស្លឹកដុះឆ្លាស់ទង រាងពងក្រពើ ស្រួចចុងប្រវែង ៥-១២សម ទទឹង ១,៥-៤សម គែមស្លឹកមានធ្មេញរណា មានរោមតិចៗផ្នែកខាងក្រោម ។
ផ្កា៖ ពណ៌លឿងចេញក្រោមប្រគាបស្លឹក ២-៥ផ្កា ។
ផ្លែ៖ ចេញក្រោមប្រគាបស្លឹក មានរាងមូល មានចង្អូរ ។
កន្លែងដាំដុះ៖ គេដាំជាដំណាំឧហ្សាហកម្ម ប្រមូលផលចាប់ពីខែទី៦-៩ ។
ផ្នែកប្រើប្រាស់៖ រុក្ខជាតិទាំងមូល ។
រសជាតិ៖ ជាតិល្វីង ធាតុក្តៅ ។
ការព្យាបាល៖ ស្លឹកព្យាបាលឈឺពោះ ឆ្អល់ពោះ រាគមួល ពកខ្យល់ក្នុងពោះវៀន ឃាត់ឃាម ។ គ្រាប់ព្យាបាល ស្ត្រីរដូវមិនទៀង សំរួលខ្យល់ ខ្សោយបេះដូង (គ្រាប់មានជាតិពុល) ។ ឫសព្យាបាល ឈឺសន្លាក់ឆ្អឹង ប្រមេះគ្រាប់ ធ្លាក់ស ពស់ចិក និងបូស ។
កំរិតនិងរបៀបប្រើ៖ ពី ១០-៣០ ក្រាមដាំទឹកផឹកក្នុងមួយថ្ងៃ (ស្លឹក ឬ ឫស) ។
ប្រុងប្រយ័ត្ន៖ គ្រាប់មានជាតិពុល ៕
Category
Health
Be the first to comment