Featured

Celosia cristata L Health Benefits | 3 Minute Health Tips



Published
Hello and welcome back to my channel! Today I have another special medicinal plant to share with you guys called Celosia cristata L. I hope you enjoy watching the video and please like, share, comment and subscribe to my channel so that you will not miss my next uploads. Thank you so much!
---------------
ផ្កាសិរមាន់ក្រហម
Celosia cristata L.
AMARANTHACEAE

លក្ខណៈរុក្ខជាតិ៖ តិណជាតិដើមត្រង់ រស់បានច្រើនឆ្នាំ កំពស់ ៦០សម ឬខ្ពស់ជាងនេះ ដើមទន់បែកមែកតិចតួច ។
ស្លឹក៖ រាងផ្លែលំពែងស្រួចចុងបណ្តោយ ១០-១៥សម ទទឹង ៤-៦សម ។
ផ្កា៖ ផ្កាតំរៀបចេញពិពណ៌ ស ទៅលឿង និងក្រហម ក្នុងកញ្ចុំផ្កាសំប៉ែតជ្រួញ ត្រឹមខាងចុង ។ កញ្ចុំផ្កាចេញពីប្រគាបស្លឹក តូចជាកញ្ចុំផ្កាចេញនៅខាងចុងនៃដើម ។
ផ្លែ៖ ផ្លែរាងមូលប្រេះរបើកឃើញគ្រាប់ខ្មៅតូចៗរលោងស្រិល ។
កន្លែងដាំដុះ៖ ជាប្រភេទដើមផ្កានិយមដាំលំអ ស្លឹកខ្ចីអាចធ្វើជាបន្លែឬអន្លក់បាន ។
ផ្នែកប្រើប្រាស់៖ កញ្ចុំផ្កាសម្ងួតក្រោមកំដៅថ្ងៃ ។
វិធីប្រើ ការព្យាបាល៖ ឈាមច្រមុះ ក្អកធ្លាក់ឈាម ក្អួតចេញឈាម ធ្លាក់ឈាមពីឬសដូងបាត នោមឈាម ធ្លាក់ឈាមពីស្បូនខុសធម្មតា មួល ធ្លាក់ស រោគតាមផ្លូវភេទ ។
កំរិតប្រើ៖ ១០-១៥ក្រាម ដាំទឹកផឹក ផ្កាស្រស់ ២០-៣០ក្រាម ។ គេយកកញ្ចុំផ្កាទាំងមូលហាលអោយស្ងួត បុកអោយម៉ត់ មួយថ្ងៃប្រើដប់ក្រាម ប្រើចែកជាច្រើនដង សំរាប់ព្យាបាលស្ត្រីរដូវច្រើនខុសពីធម្មតា មួល ឈាម ឈាមក្រពះ ឬឈាមពោះវៀន។ បើប្រើផ្កាស្រស់មួយថ្ងៃប្រើ ២៥-៣០ក្រាម បុកអោយម៉ត់ ប្រើចែកជាច្រើនដង ។ គេប្រើជាពិសេសក្នុងករណីៈ ឈាមច្រមុះញឹកញាប់ ខាកចេញឈាម ក្អួតឈាម នោមឈាម ឈាមឬសដូងបាត ធ្លាក់សនិងរលាកផ្លូវភេទ ។
Category
Health
Be the first to comment