Featured

Averrhoa carambola Linn Health Benefits | 3 Minute Health Tips



Published
Hello and welcome back to my channel! Today I have another special medicinal plant to share with you guys called Averrhoa carambola Linn. I hope you enjoy watching the video and please like, share, comment and subscribe to my channel so that you will not miss my next uploads. Thank you so much!
---------------
ស្ពឺ
Averrhoa carambola Linn
OXALIDACEAE

លក្ខណៈរុក្ខជាតិ៖ ព្រឹក្សតូច មានកំពស់ ៣-៦ម៉ែត្រ ។
ស្លឹក៖ រួមផ្សំរាងស្លាបបក្សីសេស ដុះឆ្លាស់ទងប្រវែង ២០-៦០សម ។ កូនស្លឹកមាន ១០-១៥ រាងពងក្រពើទ្រវែង បណ្តោយប្រវែង ៥-៨សម ។
ផ្កា៖ ផ្កាពណ៌ស្វាយស្រាល អមដោយពណ៌ស ចេញពីប្រគាបស្លឹកជួនកាលចេញតាមមែកកញ្ចុំផ្កាជាចង្កោម ។
ផ្លែ៖ ផ្លែទឹកច្រើន រាងអេលិបទឹក មានចង្អួរជ្រៅ ទ្រនុងស្របស្រួច ចំនួនប្រាំ ពណ៌លឿងទុំ ប្រវែង ៧-១១សម បើកាត់រាងដូជផ្កាយ ។
កន្លែងដាំដុះ៖ គេច្រើនដាំតាមគ្រួសារដើម្បីហូបផ្លែ ។
ផ្នែកប្រើប្រាស់៖ ផ្លែ ឬស ដើម ស្លឹក ផ្កា ។
ការព្យាបាល៖ ផ្លែព្យាបាលក្អក ឈឺបំពង់ក គ្រុនចាញ់ ធ្លាក់អណ្តើក ។ ឬសព្យាបាលឈឹសន្លាក់ឆ្អឹង ឈឺក្បាលរ៉ាំរ៉ៃ ។ ដើមនិងស្លឹក ព្យាបាលផ្តាសាយ រលាកក្រពះពោះវៀន នោមតិច ឬស្ទះទឹកនោម របួសបោកទង្គិច បូស ពិស ពងខ្ទុះតាមស្បែក ។ ផ្កាព្យាបាលគ្រុនចាញ់ ។
កំរិតប្រើ៖ ១៥-៣០ក្រាមដាំទឹក ។
ដើម្បីព្យាបាលផ្តាសាយ ឈឺបំពង់ក គេយកផ្លែស្ពឺស្រស់ ១០០-១២០ក្រាម ពូតយកទឹកផឹក ឬហូបតែម្តង ។ បើគ្រុនចាញ់ធ្លាក់អណ្តើកវិញយកផ្លែ ស្ពឺ៥ ពូតយកទឹកលាយហូបជាមួយទឹកក្តៅ ។
Category
Health
Be the first to comment